Saturday, June 21, 2025
[the_ad_group id="102"]

កីឡាករលេខ៥ពិភពលោក Stefanos Tsitsipas យកបានតំណែងជើងឯក ការប្រកួតវាយកូនបាល់កម្មវិធី Los Cabos Open 2023

ការប្រកួតវាយកូនបាល់កម្មវិធី Los Cabos Open 2023 បានរកឃើញអ្នកឈ្នះជើងឯកហើយ ក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Los Cabos ប្រទេសម៉ិកស៊ិក។ ជាក់ស្តែង អ្នកដែលឈ្នះតំណែងកិត្តិយសនេះ គឺកីឡាករដែលកំពុងឈរលេខ៥ពិភពលោក មកពីប្រទេសក្រិក Stefanos Tsitsipas ដោយរូបគេបានយកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ១៩ពិភពលោកមកពីប្រទេសអូស្ត្រាលី Alex de Minaur នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 និង 6-4 ចាយពេលអស់ ៨៦នាទី។

នេះគឺជាពានរង្វាន់ដំបូងដែលកីឡាករ វ័យ២៤ឆ្នាំ បានឈ្នះសម្រាប់ការប្រកួតឆ្នាំ២០២៣នេះ ហើយវានឹងធ្វើឱ្យរូបគេរំកិលចំណាត់ថ្នាក់មកកាន់លេខ៤ពិភពលោក ពេលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។ សូមបញ្ជាក់ថា កម្មវិធី Los Cabos Open ទើបតែដំណើរការចំនួន៧ដងប៉ុណ្ណោះ ក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួន បើគិតមកដល់ឆ្នាំ២០២៣នេះ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៨៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]