រកឃើញម្ចាស់ជើងឯកពានពានរង្វាន់អគ្គសេនាបតីតេជោហ៊ុនសែនហើយកាលពីរាត្រីម្សិលមិញនេះដោយក្រោយពីចប់ការប្រកួតរវាងក្លឹបបាល់ទាត់ភ្នំពេញក្រោនទល់នឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រនេះ។ ដោយលទ្ធផលចប់តង់ទី១ ភ្នំពេញក្រោន០-០ស្វាយរៀង។ រីឯលទ្ធផលបញ្ចប់ក្នុងតង់ទី២នោះគឺ ភ្នំពេញក្រោន០-១ស្វាយរៀង។ មួយគ្រាប់បញ្ចូលទីរបស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករឈ្មោះ Marcus Haber បាននាំអោយស្វាយរៀងឈ្នះពាន Hun Sen Cup លើកទី១៧ឆ្នាំ២០២៣-២០២៤។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែលក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងលើកពាន Hun Sen Cup តែសរុបមកទល់ពេលនេះស្វាយរៀងទទួលបានពាន Hun Sen Cup នេះ៥លើកទាំងឆ្នាំនេះហើយ។ លើកទី១នៅឆ្នាំ២០១១ លើកទី២នៅឆ្នាំ២០១២ លើកទី៣នៅឆ្នាំ២០១៥ លើកទី៤នៅឆ្នាំ២០១៧ និងលើកទី៥នៅឆ្នាំ២០២៤ នេះតែម្តង។