Saturday, March 8, 2025
[the_ad_group id="102"]

Pep, Ancelotti និង Slot ជាគ្រូបង្វឹកល្អ និងមានសមត្ថភាពបំផុត ប្រចាំឆ្នាំ ២០២៤

លោក Pep Guardiola , Carlo Ancelotti និង Arne Slot ត្រូវបានចាត់ទុកជាអ្នកចាត់ការក្រុមល្អបំផុតប្រចាំឆ្នាំ ២០២៤។ បច្ចុប្បន្នគ្រូបង្វឹក អ្នកចាត់ការអស្ចារ្យជាច្រើនបានលេចមុខឡើងក្នុងពិភពបាល់ទាត់ ដោយខ្លះជាជើងចាស់មានអាយុច្រើន អមជាមួយបទពិសោធន៍ក្រាសក្រែល ខណៈខ្លះទៀតមានវ័យក្មេង តែបច្ចេកទេសនិងទេពកោសល្យកំពុងតែអង្រួនក្នុងវិស័យបាល់ទាត់សម័យទំនើប។

កាលពីរដូវកាល ២០២៣-២៤ និងនៅការប្រកួតអន្តរជាតិនានា ប្រព័ន្ធគ្រប់គ្រងដ៏ភ្ញាក់ផ្អើលថ្មីមួយចំនួន បានបង្ហាញរូបរាងឡើងពីសំណាក់គ្រូបង្វឹកវ័យក្មេង ហើយប្រព័ន្ធលេងទាំងនោះមានភាពរហ័សរហួន និងទទួលបានជោគជ័យខ្លាំង។ ដោយឡែកប្រព័ន្ធលេងរបស់គ្រូបង្វឹកជើងចាស់មួយចំនួនក៏នៅតែរក្សាកម្រិតប្រកួតប្រជែងបានល្អ ដើម្បីដណ្តើមបានពានរង្វាន់តាមលីគ និងការប្រកួតពានអន្តរជាតិតំបន់នានា។ តែនៅរដូវកាលឆ្នាំ ២០២៤-២៥ នេះវិញ ស្របពេលការប្រកួតប្រជែងឈានដល់ពាក់កណ្តាលរដូវកាលរួចហើយក្តី បច្ចេកទេស កម្រិតប្រព័ន្ធលេងហាក់មានភាពផ្លាស់ប្តូរ និងបត់បែនច្រើន ដោយក្រុមនីមួយៗទាមទារខ្លាំងលើទម្រង់លេង ការយល់ចិត្តគ្នាក្នុងការប្រកួត ហើយវាក៏បានបង្ហាញពីគ្រូបង្វឹកដែលបំពេញការងារបានល្អផងដែរ។ ការចាត់ថ្នាក់ទៅលើគ្រូបង្វឹកថាតើគ្រូបង្វឹករូបណាដែលដឹកនាំបានល្អបំផុត គឺផ្អែកទៅសមិទ្ធផលពានរង្វាន់ដែលពួកគេដឹកនាំក្រុមប្រជែងបានភាពជោគជ័យពីមុន ទម្រង់លេងល្អយូរអង្វែង និងកម្រិតការប្រកួតប្រជែងខ្ពស់របស់ក្រុមរៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាចំណាត់ថ្នាក់គ្រូបង្វឹកល្អចំនួន ២០រូប តាមការកត់ត្រារបស់គេហទំព័រ GIVEMESPORT

៖ ១ លោក Pep Guardiola ក្លិប Manchester Cit

២ លោក Carlo Ancelotti ក្លិប Real Madrid

៣​ លោក Arne Slot ក្លិប Liverpool

៤ លោក Simone Inzaghi ក្លិប Inter Milan

៥ លោក Xabi Alonso ក្លិប Bayer Leverkusen

៦ លោក Mikel Arteta ក្លិប Arsenal

៧ លោក Diego Simeone ក្លិប Atletico Madrid

៨ លោក Jurgen Klopp គ្មានក្លិបនៅឡើយ

៩ លោក Hansi Flick ក្លិប Barcelona

១០ លោក Unai Emery ក្លិប Aston Villa

១១ លោក Lionel Scaloni ក្រុមជម្រើសជាតិអាហ្សង់ទីន

១២ លោក Luis Enrique ក្លិបParis Saint-Germain

១៣ លោក Didier Deschamps ក្រុមជម្រើសជាតិបារាំង

១៤ លោក Thomas Tuchel ក្រុមជម្រើសជាតិអង់គ្លេស

១៥ លោក Julian Nagelsmann ក្រុមជម្រើសជាតិអាល្លឺម៉ង់

១៦ លោក Luciano Spalletti ក្រុមជម្រើសជាតិអ៊ីតាលី

១៧ លោកThiago Motta ក្លិប Juventus

១៨ លោក Luis de la Fuente ក្រុមជម្រើសជាតិ អេស្ប៉ាញ

១៩ លោក Enzo Maresca ក្លិប Chelsea

២០ លោក Ruben Amorim ក្លិប Manchester United៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]