Saturday, March 8, 2025
[the_ad_group id="102"]

Chebet បំបែកឯតទគ្គកម្មពិភពលោក ពីការរត់ចម្ងាយ ៥គីឡូម៉ែត្រប្រើថិរវេលា ១៣នាទី និង ៥៤វិនាទី

កីឡាការិនីសញ្ជាតិកេនយ៉ា Beatrice Chebet ពេលនេះបានបំបែកឯតទគ្គកម្មពិភពលោក និងបង្កើតកំណត់ត្រាថ្មី ពីការរត់ចម្ងាយ ៥គីឡូម៉ែត្រផ្នែកនារីជាមួយនឹងប្រើថិរវេលាត្រឹមតែ ១៣នាទី និង ៥៤វិនាទី ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ នាទីក្រុង Barcelona កាលពីថ្ងៃអង្គារ។

នេះជាកំណត់ត្រាថ្មីរបស់ Beatrice Chebet ក្នុងវ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ២០២៤ ចំនួន ២វិញ្ញាសា ខណៈនេះជាការបង្កើតកំណត់ត្រាថ្មីរបស់រូបនាង ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ១៤នាទី និង១៣វិនាទី នៅទីក្រុង Barcelona កាលពីឆ្នាំ២០២៣ ក្នុងរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ។Chebet បានលើកឡើងថា រូបនាងធ្វើឱ្យមានការចាប់អារម្មណ៍ជាបន្ថែមទៀត ក្នុងប្រកួតប្រជែងជើងឯកពិភពលលោក នៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២៥ នេះ ដោយមានការសង្ឃឹមថានិងអាចចូលរួម ២វិញាសា គឺចម្ងាយ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ បន្ទាប់ពីធ្លាប់បានត្រឹមមេដាយប្រាក់ នៅឆ្នាំ២០២២ និងមេដាយសំរឹទ្ធនៅឆ្នាំ២០២៣ ក្នុងចម្ងាយ ៥គីឡូម៉ែត្រដូចគ្នា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]