ក្រុមបាល់ទាត់ Atalanta បន្តក្តោបក្តាប់តំណែងកំពូលលីគ Serie A របស់អ៉ីតាលីដដែល គិតត្រឹមសប្តាហ៍ទី១៨ ជើងទី១ តាមរយៈតាមស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Lazio នាយប់មិញនេះ។
ការឆក់យក ១ពិន្ទុក្រៅដី ពីការធ្វើបានសម្រេចនៅនាទី៨៨ របស់កីឡាករ Marco Brescianini បានញាំងឱ្យម្ចាស់ជើងឯកពានកម្រិតទី២ អឺរ៉ុប UEFA Europa League រដូវកាលមុនមួយនេះ រកបាន ៤១ពិន្ទុ ស្របពេលក្រុមលេខ២ Inter Milan មាន ៤០ពិន្ទុ ដ្បិតក្រុមការពារជើងឯកនៅសល់ ១ប្រកួតក្នុងដៃ។នេះជាគ្រាប់បាល់បំប៉ោងសំណាញ់ទីទី៣ ក្នុងចំណោម ១៣ប្រកួតក្នុងលីគរដូវកាលនេះរបស់ Brescianini ក៏ប៉ុន្តែបានបញ្ចប់កំណត់ត្រាឈ្នះ ១១ប្រកួតជាប់ៗគ្នារបស់ Atalanta។Atalanta កំពុងព្យាយាមឈ្នះជើងឯកលីគ Serie A ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ស្របពេលពាននេះមានអាយុកាល ១២៦ឆ្នាំមកហើយ ហើយសេះបង្កង់ Juventus ជាក្រុមជោគជ័យជាងគេ តាមរយៈឈ្នះពាននេះមានដល់ទៅ ៣៦លើកច្រើនជាងគេ តាមពីក្រោយដោយ Inter Milan ដែលឈ្នះបាន ២០លើក៕