Wednesday, August 27, 2025
[the_ad_group id="102"]

តើក្រុមជម្រើសជាតិនារីកម្ពុជា អាចបង្កើតប្រវត្តិសាស្រ្តថ្មី លើពាន AFF Women’s Cup បានទេយប់នេះ?

ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នឹង​ត្រូវ​ជួប​ក្រុម​នារី​ង​ឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2024 នៅកីឡដ្ឋាន New Laos National Stadium ម៉ោង ៧:៣០យប់នេះ។

ជាប្រវត្តិសាស្ត្រថ្មីក្រោមការដឹកនាំរបស់លោកលោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា បានថ្លែងក្រោយជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFF Women’s Cup 2024 ថា៖«ដោយសារយើងមានលីគនារី (Cambodian Women’s League) ទើបធ្វើ​ឱ្យងាយស្រួលក្នុងការជ្រើសរើសកីឡាការិនី និងមានទំនាក់ទំនង​ជាមួយ​កីឡាការិនី​នៅ​ក្រៅ​ប្រទេសផងដែរ»។

លទ្ធផលកម្ពុជា ៣ប្រកួត​ស្ថិតនៅពូល B របស់​ក្រុម​នារីកម្ពុជា៖

  • ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ០-០ កម្ពុជា
  • ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា ២-០ ម៉ាឡេស៊ី
  • ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ៣-០ ទីម័រខាងកើត

​ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែល​ប្រទេសឡាវ ទទួលសិទ្ធិជាម្ចាស់​ផ្ទះ មាន​ក្រុម​ចូល​រួម​ចំនួន ៦ បែង​ចែក​ជា ២ពូល​ មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០២៤​ នៅប្រទេសឡាវ។

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែល​ប្រទេសឡាវ កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ មាន​ក្រុម​ចូល​រួម​ចំនួន ៦ បែង​ចែក​ជា ២ពូល​ មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ដោយក្នុង​១ពូល ​គេ​យក ២ក្រុម លេខ១ និងលេខ២ ឡើងទៅវគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]