Wednesday, August 27, 2025
[the_ad_group id="102"]

Cambodia Premier League បានចេញសេចក្តីប្រកាសថា នឹងដោះស្រាយបញ្ហាកើតឡើងដោយម៉ត់ចត់បំផុត

ថ្លែងនៅក្នុងលិខិតផ្លូវការ ក្រុមហ៊ុន CPL នឹងចាត់វិធានការច្បាប់ ទៅលើភាគីពាក់ព័ន្ធចំពោះបុគ្គលដែលបានបង្កអាកប្បកិរិយាបំពានស្ថិតក្នុងហេតុការណ៍ ដែលបានកើតឡើង ក្នុងការប្រកួតរវាង វិសាខា និងកងយោធពលខេមរភូមិន្ទ។

នៅក្នុងការប្រកួតជំនួបពានរង្វាន់ CPL រដូវកាល ២០២៤-២៥ រវាងក្រុមវិសាខា និងខេមរភូមិន្ទ បញ្ហាចម្រូងចម្រាសមួយបានកើតឡើង នៅពេលដែលអាជ្ញាកណ្តាល កាត់សេចក្តីការប្រកួតបានផ្តល់បាល់ពិន័យ ១១ម៉ែត្រ ទៅកាន់ក្រុមវិសាខា ពេលដែលកីឡាករមួយរូបរបស់វិសាខា បានទាត់បាល់រួច ទៅប៉ះចំដៃ ខ្លួនឯងនៅក្នុងប្រអប់គ្រោះថ្នាក់របស់ក្រុមកងយោធពលខេមរភូមិន្ទ។ 

ការផ្តល់បាល់កាត់សេចក្តីនោះ បានធ្វើឱ្យគ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទ គឺលោក ភា សុភត្រា ខឹងសម្បារយ៉ាងខ្លាំង។ លោកបានតវ៉ា ចំពោះការកាត់សេចក្តីនោះ ប៉ុន្តែ ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម បណ្តេញចេញពីការប្រកួតថែមទៀត។

នៅក្នុងភាពចម្រូងចម្រាសនោះ លោក ភា សុភត្រា ត្រូវបានប្រទះឃើញប៉ះទង្គិចបន្តិចបន្តួច ទល់នឹងអាជ្ញាកណ្តាល។

យ៉ាងណាមិញ ក្រោយពីបញ្ចប់ការប្រកួត ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) ក៏បានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់ ក្រុមហ៊ុនលីគ និងសហព័ន្ធបាល់ទាត់កម្ពុជា (FFC) លើករណីចំនួន២ គឺការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងការប្រើពាក្យរើសអើងជាតិសាសន៍ ពីសំណាក់គ្រូជំនួយ របស់ក្រុមគូប្រកួត លើកីឡាករខ្សែប្រយុទ្ធពាក់លេខ ៩ Josemar។

សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានបង្ហាញក្តីសោកស្តាយខ្លាំង ចំពោះហេតុការណ៍ក្តៅគគុក ដែលបានកើតឡើងក្នុងការប្រកួត ទល់នឹងក្រុមវិសាខា។ ដោយ ឡែកអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនគាំទ្របាល់ទាត់កម្ពុជា ចំពោះការកាត់សេចក្តីផ្តល់បាល់ពិន័យ ១១ម៉ែត្រមួយនោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]