Wednesday, June 18, 2025
[the_ad_group id="102"]

Martinez ត្រូវបានFIFA ដាក់ពិន័យ២ប្រកួតចំពោះអាកប្បកិរិយាមិនសមរម្យ

អ្នកចាំទីដៃស្អិតរបស់អាហ្សង់ទីន នឹងត្រូវខកខានការប្រកួតចំនួន ២លើក សម្រាប់ក្រុម នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ពេលដែលអាហ្សង់ទីនត្រូវប្រកួតទល់ក្រុម វេណេស៊ុយអេឡា និងបូលីវី ក្នុងខែតុលាខាងមុខ។

ការដាក់បម្រាមពី FIFA លើកីឡាករចាំទីរបស់ក្រុម Aston Villa ព្រោះតែអ្នកចាំទីរូបនេះ បានបង្ហាញអាកប្បកិរិយាមិនសមរម្យ នៅក្នុងការប្រកួតទល់នឹងក្រុមស៊ីលី និងកូឡុំប៊ី កាលពីដើមខែកញ្ញា។

នៅក្នុងការប្រកួតទល់ក្រុមស៊ីលី ចាប់តាំងពី Martinez បានជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America នៅក្នុងប្រទេសអាម៉េរិក អ្នកចាំទីរូបនេះ បានអបអរជ័យជម្នះរបស់ក្រុមតាមរបៀបដែលគេធ្លាប់បានធ្វើអំឡុងពេលឈ្នះពាន ដែលជាកាយវិការមិនសមរម្យ និងត្រូវបានគេប្រដូចថាជារូបភាពអាសអាភាស។ កាលអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា Martinez ក៏ធ្លាប់ធ្វើកាយវិការបែបនេះដូចគ្នា ពេលក្រុមលើកពាន។

ចំណែកនៅក្នុងការប្រកួតអាហ្សង់ទីនចាញ់ក្រុមកូឡុំប៊ី កាលពីពេលថ្មីៗនេះ កីឡាករវ័យ ៣២ឆ្នាំ ក៏បានវាយកាមេរ៉ារបស់ទូរទស្សន៍មួយក្រោយចប់ការប្រកួត។

«កីឡាករ Damian Emiliano Martinez ត្រូវតែទទួលខុសត្រូវចំពោះអាកប្បកិរិយាប្រមាថ និងការរំលោភលើគោលការណ៍នៃការលេងដោយយុត្តិធម៌។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគម AFA។ សមាគម AFA ក៏បានបន្ថែមថា ពួកគេក៏មិនយល់ស្របចំពោះការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យរបស់ FIFA ដូចគ្នាផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]