Sunday, June 22, 2025
[the_ad_group id="102"]

អត្តពលិកការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍ Thailand Open Karate Championship 2023

ប្រតិភូ អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីការ៉ាតេកម្ពុជា (ក្រសួងមហាផ្ទៃ) បានដណ្តើមបានមេដាយសំរឹទ្ធចំនួន ២គ្រឿងពីការប្រកួតកីឡាការ៉ាតេ (Thailand Open Karate Championship 2023) នៅព្រះរាជាណាចក្រថៃ។

ជ័យលាភីដែលដណ្តើមបានមេដាយ រួមមាន៖ កីឡាករ ថេង គឹមឈា ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង វិញ្ញាសាសម្ដែងកាតាឯកត្តជនបុរស និងកីឡាករ ជ្រុន វិរៈបុត្រ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជន ទម្ងន់ក្រោម៦៧គីឡូក្រាម។

សូមជម្រាបជូនថា សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូ អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី សរុបចំនួន៩រូប (ប្រតិភូ១រូប អាជ្ញាកណ្ដាល១រូប កីឡាករ៦រូប និងកីឡាការិនី១រូប) ឱ្យទៅចូលរួមក្នុងការប្រកួតកីឡាការ៉ាតេ (Thailand Open Karate Championship 2023) នៅព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ប្រតិភូ អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្តិភាពវិញហើយ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]