Sunday, June 22, 2025
[the_ad_group id="102"]

Everton ខិតជិតការលក់ក្លិបទៅឱ្យក្រុមហ៊ុនអាមេរិក

Everton ត្រូវបានរាយការណ៍ថា កំពុងខិតជិតលក់ទៅឱ្យក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ឈ្មោះ 777 Partners។

សារព័ត៌មាន BBC បានរាយការណ៍ថា Everton ដែលរងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ បានបន្តការពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកនេះ បន្ទាប់ពីការពិភាក្សាជាមួយក្រុមហ៊ុន MSP Sports Capital បានបរាជ័យ កាលពីខែសីហា។

ការផ្ទេរកម្មសិទ្ធិនេះ នឹងបញ្ចប់ការកាន់កាប់ដ៏ច្របូកច្របល់របស់លោក Farhad Moshiri ដែលបានបណ្តាក់ទុនដំបូងក្នុងឆ្នាំ២០១៦។ ប្រភពស្និទ្ធនឹងលោក Moshiri បានឱ្យដឹងថា Everton បានស្វែងរកការវិនិយោគមួយរយៈមកហើយ ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់បញ្ចប់នៅឡើយ។

កូនក្រុមរបស់លោក Sean Dyche ស្ថិតនៅលេខរៀងទី១៨ ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីទទួលបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ៤ របស់ពួកគេនៅដើមរដូវកាលនេះ។

Everton ស្ថិតក្នុងភាពច្របូកច្របល់ទាំងក្នុង និងក្រៅទីលាន ដោយបានគេចផុតពីការកាត់ចោលពីក្របខណ្ឌកំពូលអង់គ្លេស កាលពីពីររដូវកាលចុងក្រោយ។ នៅខែក្រោយ ក្លិបនេះនឹងដោះស្រាយចំពោះមុខគណៈកម្មការឯករាជ្យមួយសម្រាប់ការចោទប្រកាន់ពីបទបំពានលើច្បាប់ហិរញ្ញវត្ថុរបស់ Premier League ប៉ុន្តែ Everton បានបដិសេធការចោទប្រកាន់នេះ។

ក្លិបបានប្រកាសពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា សរុបប្រាក់ខាតបង់មានជាង ៤៣០លានផោន។ ស្របពេលកំពុងមានវិបត្តិហិរញ្ញវត្ថុ ក្លិបកំពុងស្ថិតក្នុងដំណើរការសាងសង់កីឡដ្ឋានថ្មី ដែលថ្លៃចំណាយអាចកើនដល់ ៧៦០លានផោន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]