ក្លិបតោខៀវ Chelsea ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកផ្លូវឱ្យកីឡាករ Marc Cucurella ចាកចេញ នៅទីផ្សារខែមករាខាងមុខ ចំពេលក្លិប Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍។
ជាក់ស្តែង ចាប់តាំងពីការផ្ទេរមកដល់ទឹកដី Stamford Bridge ពីក្រុម Brighton មក Cucurella ហាក់មិនបានបង្ហាញពីភាពលេចធ្លោណាមួយ នោះឡើយ ខណ:ពេលវេលាលេងរបស់គេ ក៏បានធ្លាក់ចុះជាលំដាប់ផងដែរ ។
ហើយឥឡូវនេះ បើយោងតាម ESPN បានបង្ហាញថាក្លិប Chelsea នៅតែបើកចំហរក្នុងការចែកផ្លូវជាមួយ Cucurella ក្នុងខែមករា ស្របពេលកីឡាករខ្លួនឯងផ្ទាល់ ក៏បានបើកចំហរក្នុងការទទួលយកការប្រកួតប្រជែងផ្សេងផងដែរ។
ប្រភពដដែលនេះ បានបង្ហាញទៀតផងដែរថា ក្លិប Madrid ហាក់កំពុងតាមដានស្ថានការណ៍ នេះយ៉ាងដិតដល់ និងទំនងជាអាចឈានដល់ការចរចារអំពីកិច្ចព្រមព្រៀងមួយចំនួន ជាមួយក្លិប Chelsea ផងដែរ ៕