ថ្មីៗនេះ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផែនការធំមួយ ក្នុងការប្រើប្រាស់កីឡាករ Gabriel Jesus ដើម្បីដោះដូរជាមួយខ្សែប្រយុទ្ធ Victor Osimhen ពីក្លិប Napoli ។
ជាក់ស្តែង នេះបើតាមការចុះផ្សាយពី Fichajes ដែលបានបង្ហាញថា Arsenal ហាក់ដូចជាបានត្រៀមខ្លួនរួចស្រេចហើយ ក្នុងការចាប់ឱកាស នាំយក Osimhen មកកាន់ទឹកដីអង់គ្លេស ចំពេលអនាគតរបស់កីឡាករនីហ្សេរីយ៉ា នៅក្លិប Napoli ហាក់មានភាពមិនច្បាស់លាស់។
យ៉ាងណាមិញ ក្លិប Napoli ក៏ត្រូវបានគេបង្ហាញថា បានដឹងយ៉ាងច្បាស់ពីផែនការរបស់ក្រុមកាំភ្លើងធំ ហើយក៏កំពុងស្វែងរកអ្នកជំនួសមកជំនួសតំណែងនេះវិញផងដែរ ប្រសិនបើ Osimhen ចាកចេញ។
មិនតែប៉ុណ្ណោះ Jesus ត្រូវបានគេជឿថាជាជម្រើសចម្បងមួយ ប៉ុន្តែខាងភាគីអ៊ីតាលី នឹងទាមទារថ្លៃផ្ទេរបន្ថែម ប្រសិនបើ Arsenal ចង់ប្រើប្រាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅក្នុងកិច្ចព្រមព្រៀងនេះនោះ ៕