Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបរួមពូលជាមួយ Barcelona បណ្ដេ.ញគ្រូបង្វឹក មុនជួបគ្នានៅ Champions League សប្ដាហ៍ក្រោយ

Shakhtar Donetsk បានសម្រេចចិត្តបណ្ដេញអ្នកចាត់ការ Patrick van Leeuwen និងក្រុមការពារគ្រូបង្វឹកទាំងអស់របស់លោកពីតំណែង មុនពេលជួប Barcelona នៅ Champions League។

ការបញ្ចប់តួនាទីរបស់លោក Van Leeuwen និងក្រុមការងារ ជាការផ្លាស់ប្ដូរដ៏ធំមួយរបស់ Shakhtar ដោយពួកគេតែងតាំងអតីតកីឡាករក្រុមជម្រើសជាតិក្រូអាត Darijo Srna ជាគ្រូបង្គោលស្ដីទី។

យោងតាមប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា លោក Srna នឹងដឹកនាំក្រុមការពារជើងឯកលីគកំពូលអ៊ុយក្រែន មកប្រកួតទល់នឹងក្រុមអ្នកមានបុណ្យ នាថ្ងៃទី២៥ ខែតុលានេះ។

សូមបញ្ជាក់ថា Barca ទទួលបានជ័យជម្នះទាំង២ប្រកួតនៅ Champions League វគ្គចែកពូល ខណៈ Shakhtar ឈ្នះបានមួយប្រកួត ក្នុងពូល H៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]