Sunday, June 22, 2025
[the_ad_group id="102"]

Casemiro ហាក់មានភាពសោកស្តាយចំពោះការសម្រេចចិត្តផ្ទេរមក Man Utd

ខ្សែបម្រើ Casemiro ត្រូវបានគេរាយការណ៍មកថា ហាក់មានភាពសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្ទេរមកចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ពី Real Madrid ក្នុងឆ្នាំ ២០២២ កន្លងទៅ ។

ជាការពិតណាស់ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានភាពជោគជ័យយ៉ាងសំខាន់ ក្នុងអំឡុងពេលរបស់ខ្លួន នៅឯកីឡដ្ឋាន Santiago Bernabeu ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន។ហើយបន្ទាប់ពីចំណាយពេល ៩ ឆ្នាំជាមួយក្លិបអេស្ប៉ាញ Casemiro បានសម្រេចចិត្តផ្លាស់ប្តូរមកកាន់ក្លិបនៅក្របខ័ណ្ឌ Premier League ។

យ៉ាងណាមិញ បើទោះបីជា Casemiro បាន​បន្ត​បង្ហាញ​ខ្លួន​ជា​ប្រចាំ​ក្នុង​ក្រុម Man United ក្នុង​រដូវ​កាល​នេះ ក៏ដោយ តែគេហាក់នៅតែបន្តព្យាយាមសម្របខ្លួនទៅនឹងក្លិបអង់គ្លេស និងថែមទាំងទទួលបានការរិះគន់ញឹកញាប់ពីសំណាក់អ្នកគាំទ្រផងដែរ។

ហើយជុំវិញស្ថានភាពនេះ បើយោងតាមរបាយការណ៍ពី El Nacional កំពុងរាយការណ៍ថា Casemiro ហាក់មានការសោកស្តាយចំពោះការផ្លាស់ប្តូររបស់ខ្លួន មកកាន់ក្លិប Man United កាលពីឆ្នាំមុន ចំពេលរបាយការណ៍ដដែលនេះ ក៏បានបង្កើនការសង្ស័យអំពីអនាគតរយៈពេលវែងរបស់ Casemiro នៅ Old Trafford ផងដែរ ដោយក្លិប កំពុងផ្តោតសំខាន់ ទៅលើការផ្ទេរយកតារាឆ្នើមរបស់ក្រុម Benfica កីឡាករ Joao Neves សម្រាប់បង្កើនជម្រើសនៅតំបន់បម្រើបន្ថែមទៀត ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]