Sunday, June 22, 2025
[the_ad_group id="102"]

Sabitzer សារភាពចង់បន្តលេងឱ្យក្រុម Man Utd ទៀត ក្រោយចប់កុងត្រាខ្ចីជើង

កីឡាករ Marcel Sabitzer ថ្មីៗបានធ្វើការសារភាពថាខ្លួន ចង់បន្តលេងឱ្យក្លិបនៅក្នុងក្របខ័ណ្ឌ Premier League បន្តទៀត នៅក្រោយពេលចប់លក្ខខណ្ឌខ្ចីជើងរយ:ពេលមួយឆ្នាំរបស់ខ្លួន នៅទឹកដី Old Trafford ។

ជាក់ស្តែង កីឡាករវ័យ ២៩ នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់គេ អំឡុងលេងនៅក្លិប RB Leipzig មុនពេលផ្ទេរទៅកាន់ក្លិប Bayern Munich នៅរដូវក្តៅឆ្នាំ ២០២១។

តែទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមិនសូវមានឱកាសលេងគ្រប់គ្រាន់ Sabitzer ក៏បានសម្រេចផ្ទេរមកចូលរួមជាមួយក្រុម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃចុងក្រោយមុនពេលទីផ្សារដោះដូរខែមករា បិទទ្វារ។

យ៉ាងណាមិញ ដោយនិយាយនៅក្នុងបទសម្ភាសមុនការប្រកួត UCL កីឡាករ Sabitzer បានបញ្ជាក់ថា គេចង់ស្នាក់នៅទឹកដី Old Trafford និងបានបញ្ជាក់ថា ៖ ” ខ្ញុំមានអារម្មណ៍វិជ្ជមានចំពោះពេលវេលារបស់ខ្ញុំនៅ Man United ខ្ញុំចង់ស្នាក់នៅបន្ត “៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]