Sunday, June 22, 2025
[the_ad_group id="102"]

មិត្តរួមជាតិអ៊ុយរូហ្គាយបង្ហើបថា Valverde បដិសេធលុយធំពីក្លិបអារ៉ាប់ ដើម្បីនៅ Madrid ត

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្សែបម្រើ Federico Valverde បានអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លិប Real Madrid ជាពិសេសក្នុងអំឡុងពេលដែលលោក Carlo Ancelotti កាន់តំណែងជាគ្រូបង្វឹក។

ជាការពិតណាស់ Valverde បានបង្ហាញពីក្តីស្រលាញ់របស់ខ្លួន ចំពោះក្រុម Real Madrid ជាច្រើនដងរួចមកហើយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថ្មីៗនេះ រូបគេថែមទាំងបានចុះហត្ថលេខាលើកុងត្រារយ:ពេល ៥ ឆ្នាំបន្ថែមទៀតផង។

ហើយមិនតែប៉ុណ្ណោះ យោងតាមមិត្តរួមក្រុមជម្រើសជាតិរបស់គេ គឺកីឡាករ Martin Campana បានបង្ហើបប្រាប់ 365 Scores ថា Valverde បានបដិសេធសំណើលុយយ៉ាងច្រើន ពីសំណាក់ក្លិបនៅអារ៉ាប៊ីសាអូឌីត ក្នុងទីផ្សាររដូវក្តៅកន្លងទៅ។

លើសពីនេះ Campana ថែមទាំងបាននិយាយទៀតថា៖ “Federico Valverde មានសំណើដ៏សំខាន់មួយនៅឆ្នាំនេះ ហើយគាត់បានបដិសេធវា ពីព្រោះគាត់គិតតែពីការលេងឱ្យក្លឹប Real Madrid តែប៉ុណ្ណោះ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]