Sunday, June 22, 2025
[the_ad_group id="102"]

មិត្តរួមជាតិម្នាក់របស់ Messi បង្ហើបពីមហិច្ឆតាចង់លេងនៅអឺរ៉ុប

មិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Lionel Messi, Thiago Almada មានបំណងចង់ប្រូឡូកអាជីពនៅក្លិបអឺរ៉ុប ហើយគេមានគម្រោងក្នុងការចាកចេញពី MLS នាខែមករាខាងមុខ។

ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំ ដែលជាសមាជិកម្នាក់ជួយក្រុមអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 ចង់ចាកចេញពីបាល់ទាត់នៅអាមេរិក ខណៈ La Liga ជាគោលដៅបន្ទាប់ដែលគេចង់ទៅ។

តារាឆ្នើមរបស់ក្លិប Atlanta United រូបនេះ បានអះអាងថាក្លិប Ajax មានការចាប់អារម្មណ៍រូបគេ ប៉ុន្ដែការផ្ទេរទៅកាន់លីគកំពូលហូឡង់ មិនស្ថិតនៅក្នុងការពិចារណារបស់គេឡើយ។

កីឡាករវ័យក្មេងរូបនេះ បាននិយាយក្នុងសម្ភាសន៍របស់ ESPN ថា៖ “ខ្ញុំចង់ទៅអឺរ៉ុបនាពេលនេះ។ ខ្ញុំចង់លេងនៅលីគអេស្ប៉ាញ និង La Liga។ មានការចាប់អារម្មណ៍ពីក្លិប Ajax ដែលមិនអាចកើតឡើងនាពេលនេះទេ។ សូមរង់ចាំមើលនៅពេលនេះ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]