ក្លឹប Manchester United មិនមានគម្រោងបន្ដកុងត្រាឱ្យខ្សែប្រយុទ្ធ Anthony Martial នោះទេ ហើយអាចអនុញ្ញាតឱ្យគេចាកចេញពីក្លិប ដោយពុំមានតម្លៃផ្ទេរ។
Martial បានចូលរួម Man Utd ក្នុងឆ្នាំ២០១៥ ពីក្លិបលីគកំពូលបារាំង Monaco ក្នុងតម្លៃ៥០លានផោន ហើយគេបានបន្ដកិច្ចសន្យាថ្មីនៅ Old Trafford ៥ឆ្នាំបន្ថែម កាលពីឆ្នាំ២០១៩។
យោងតាមប្រភពពីអ្នកសារព័ត៌មាន David Ornstein របស់ស្ថាប័ន The Athletic បានរាយការណ៍ថា ខ្សែប្រយុទ្ធបារាំង មានលក្ខខណ្ឌក្នុងការបន្ដកុងត្រាជាមួយ Man United ប៉ុន្ដែក្លឹបបិសាចក្រហម នឹងមិនអនុវត្តលក្ខខណ្ឌនោះឡើយ។
ដូច្នេះ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ អាចចាកចេញពី Old Trafford បានដោយពុំមានតម្លៃផ្ទេរ នាទីផ្សាររដូវក្ដៅខាងមុខ៕