ក្លិប Real Madrid ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើការផ្លាស់ប្តូរអាចទៅរួចមួយ ដើម្បីនាំយកខ្សែការពារ Raphael Varane ត្រលប់មកកាន់ក្លិបវិញ ខណ:ពេលដែលកីឡាកររូបនេះ កំពុងមានបំណងចង់ចាកចេញពីក្លិប Manchester United ស្រាប់។
ជាក់ស្តែង Varane បានចាកចេញពីទឹកដី Bernabeu ដើម្បីចូលរួមជាមួយ United នៅរដូវក្តៅឆ្នាំ ២០២១ ប៉ុន្តែនៅរដូវកាលនេះ កីឡាករសញ្ជាតិបារាំង បានមើលឃើញពីភាពលំបាកខ្លាំង ក្នុងការទទួលបានឱកាសចូលលេង ក្រោមការដឹកនាំរបស់លោក Erik ten Hag ។
ទន្ទឹមនឹងនេះដែរ ក្លិប Madrid សង្ឃឹមថាអាចនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីម្នាក់ទៀត នៅក្នុងខែមករាខាងមុខ ជាមួយនឹង David Alaba និង Eder Militao កំពុងមានបញ្ហារបួស ហើយយោងតាមកាសែត AS បានអះអាងថា លោក Carlo Ancelotti ចង់ឱ្យ Varane ត្រលប់មកកាន់ក្លិបវិញ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា Varane ក៏មានបំណងចង់ត្រលប់ទៅកាន់រដ្ឋធានីអេស្ប៉ាញវិញផងដែរ ដោយខ្លួននឹងសុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីទទួលយកការផ្ទេរនេះ៕