Saturday, June 21, 2025
[the_ad_group id="102"]

De Jong ហាក់មិនបដិសេធចំពោះឱកាសចាកចេញពី Barca នាពេលអនាគតឡើយ

ថ្មីៗនេះ ខ្សែបម្រើ Frenkie de Jong បានបង្ហើបឲ្យដឹងថារូបគេ ហាក់មិនបានបដិសេធឱកាសក្នុងការចាកចេញណាមួយពីក្លិបយក្សកាតាឡាន់ Barcelona នាពេលអនាគតនោះឡើយ។

ជាការពិតណាស់ De Jong ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង​​ ជាមួយនឹងការផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United នារដូវក្តៅឆ្នាំ ២០២២ កន្លងទៅ បន្ទាប់ពីត្រូវបានគេកំណត់ទុកថាជាគោលដៅធំរបស់អតីតគ្រូបង្វឹកក្រុម Ajax លោក Erik ten Hag។

តែទោះបីជាយ៉ាងណាក៏ដោយ De Jong ហាក់បានបង្ហាញភាពស្ទាក់ស្ទើក្នុងការចាកចេញពីក្លិប Barca ដោយនៅទីបំផុត គេនៅតែបន្តលេងឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Xavi រហូតមកទល់នឹងពេលនេះ។

ទន្ទឹមនឹងនេះ បើទោះបីជាកីឡាករសញ្ជាតិហូឡង់រូបនេះ ហាក់ដូចជាមិនមានគម្រោងភ្លាមៗដើម្បីចាកចេញពីក្រុមម្ចាស់ជើងឯក La Liga ក៏ដោយ ប៉ុន្តែហាក់ដូចជាបានបើកចំហរផ្លូវរួចស្រេចទៅហើយ ចំពោះការចាកចេញដែលអាចកើតមានឡើងនាពេលអនាគត។

លើសពីនេះ នៅពេលត្រូវបានគេសួរថាតើអ្នកចង់មានការសាកល្បងនៅលីគថ្មី ឬក្លិបថ្មីទៀតទេ? ខណ De Jong បានឆ្លើយតបវិញថា៖ “ប្រហែលជាអាច។ ប៉ុន្តែបច្ចុប្បន្នខ្ញុំពេញចិត្តជាមួយអាជីពនៅ Barca ណាស់។ វាតែងតែពិបាកនិយាយចំពោះការចាកចេញណាមួយ។ សម្រាប់ពេលនេះ ខ្ញុំកំពុងមានអារម្មណ៍ល្អនៅទីនេះ!” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]