Sunday, June 22, 2025
[the_ad_group id="102"]

ម្ចាស់ភាគហ៊ុនធំ Ratcliffe ចង់ឲ្យ Ten Hag បន្តដឹកនាំ Man Utd ដល់ចប់រដូវកាល

សហម្ចាស់ក្លិបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាចង់រក្សាទុកអ្នកចាត់ការក្រុម លោក Erik ten Hag រហូតដល់យ៉ាងហោចណាស់ចុងបញ្ចប់នៃរដូវកាលនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ វាត្រូវបានគេបញ្ជាក់ថា លោក Ratcliffe បានទិញយកភាគហ៊ុនចំនួន ២៥% នៅក្នុងក្រុម Man United ដែលនេះមានន័យថាគាត់នឹងត្រូវគ្រប់គ្រងរាល់ប្រតិបត្តិការផ្នែកកីឡាទាំងអស់ នៅ Old Trafford ។

ទន្ទឹមនឹងនេះ អនាគតរបស់លោក Ten Hag អាចជាចំណុចក្តៅមួយ ដែលអ្នកគ្រប់គ្រងក្លិបថ្មីនឹងត្រូវពិចារណា បន្ទាប់ពីលោកបានដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អនោះឡើយ ដោយរងបរាជ័យ ១៤ លើករួចមកហើយ និងថែមទាំងធ្លាក់ចេញពីពានរង្វាន់ UCL ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការចុះផ្សាយពីសារព័ត៌មាន ESPN បានអះអាងថា គោលបំណងរបស់លោក Ratcliffe បច្ចុប្បន្ន គឺចង់បន្តរក្សាទុក លោក Ten Hag ឲ្យនៅដឹកនាំក្រុម សម្រាប់រដូវកាលដែលនៅសេសសល់ ជាជាងសម្រេចចែកផ្លូវនៅពេលនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]