Sunday, June 22, 2025
[the_ad_group id="102"]

Wayne Rooney នឹងមិនឈប់បន្តការងារជាគ្រូបង្វឹក ទោះជាចប់គ្នាជាមួយ Birmingham

លោក Wayne Rooney ប្ដេជ្ញាថានឹងបន្តស្វែងរកការងារជាគ្រូបង្វឹកតទៅទៀត ទោះបីជាក្លិបលីគទី២អង់គ្លេស Birmingham បានបញ្ចប់កុងត្រារបស់លោកក៏ដោយ។

លោក Rooney បង្ហាញក្ដីមិនសប្បាយចិត្ត ក្រោយពេលដែលខាងក្លិប Birmingham ចែកផ្លូវគ្នាជាមួយលោក។
បន្ថែមពីនេះទៅទៀត ភាគី Rooney និងខាងក្លិបនៅមិនទាន់ដោះស្រាយដាច់ស្រេចរឿងប្រាក់សំណងជំងឺចិត្តនៅឡើយទេ។

សូមបញ្ជាក់ថា Rooney បានចុះកុងត្រា ៣ឆ្នាំកន្លះជាមួយនឹង Birmingham កាលពីខែតុលាកន្លងទៅ។ លោកត្រូវបានខាងក្លិបបណ្ដេញចេញ ក្រោយដឹកនាំបាន ១៥ប្រកួតតែប៉ុណ្ណោះ។

មុនពេលចូលរួមជាមួយ DC United ក្នុងខែមិថុនា ឆ្នាំ២០២២ Rooney មានបទពិសោធ ១៧ ខែ ដឹកនាំ Derby County ដោយក្រុមរបស់គេទទួលបាន ៥៥ ពិន្ទុ គ្រប់គ្រាន់បន្តលេងនៅក្របខណ្ឌ EFL Championship ប៉ុន្តែត្រូវបានកាត់ចុះទៅក្របខណ្ឌទី៣ EFL League One បន្ទាប់ពីការកាត់ពិន្ទុចំពេលមានបញ្ហាហិរញ្ញវត្ថុ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]