Sunday, June 22, 2025
[the_ad_group id="102"]

ទាំង Chelsea និង Liverpool ដាក់គោលដៅនាំយកកីឡាករតម្លៃ ១០០លានផោនម្នាក់

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានចូលរួមជាមួយក្លិប Liverpool ក្នុងការប្រជែងយកខ្សែបម្រើកណ្តាលរបស់ក្រុម Newcastle United គឺកីឡាករ Bruno Guimaraes ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fichajes។

ជាការពិតណាស់ Guimaraes បានដើរតួយ៉ាងសំខាន់កាលពីរដូវកាលមុន សម្រាប់ក្រុម Newcastle ដោយបានជួយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌ Premier League ក៏ដូចជាអាចឈានដល់វគ្គព្រ័ត្រពានរង្វាន់ EFL Cup ផងដែរ។

បើទោះបីជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមក្តី ប៉ុន្តែ Newcastle ហាក់មិនបានលាក់បាំងអ្វីនោះឡើយ ជុំវិញការចង់កីឡាកររូបនេះចេញ ទៅឲ្យក្លិបកំពូលៗដូចជា Barcelona និង Real Madrid ជាដើម ខណ:វាត្រូវបានគេជឿជាក់ថាក្លិបនៅក្នុងក្តីស្រមៃរបស់កីឡាកររូបនេះផ្ទាល់ គឺចង់ទៅលេងនៅទឹកដី Camp Nou។

ទោះជាយ៉ាងណាក៏ដោយ Newcastle នឹងមិនលក់តារាឆ្នើមរូបនេះ ទៅឲ្យក្លិបគូប្រជែងក្នុងលីគរបស់ខ្លួន ដូចជា Liverpool ឬ Chelsea ក្នុងតម្លៃទាបណាមួយនោះឡើយ។ ហើយប្រសិនបើ​ពួកគេ​ចង់​ចុះហត្ថលេខា​នេះ នោះពួកគេចាំត្រូវតែបោះតម្លៃផ្តាច់កុងត្រាចំនួន ១០០លានផោន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]