Wednesday, June 18, 2025
[the_ad_group id="102"]

Jesse Lingard ពិចារណាលើសំណើរបស់ក្រុម FC Seoul នៅប្រទេសកូរ៉េខាងត្បូង

អតីតខ្សែបម្រើ Manchester United និងក្រុមជម្រើសជាតិអង់គ្លេស Jesse Lingard កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើសំណើផ្ដល់ជូនពីក្លិបកូរ៉េខាងត្បូង FC Seoul ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះ មិនមានក្លិបលេងចាប់តាំងពីចាកចេញពីក្លិប Nottingham Forest នៃក្របខណ្ឌ Premier League នៅចុងរដូវកាលមុន។

ក្លិប FC Seoul របស់ក្របខណ្ឌលីគកំពូលកូរ៉េខាងត្បូង K-League បានផ្តល់ជូន Lingard នូវកិច្ចសន្យារយៈពេល ២ ឆ្នាំ និងប្រាក់ខែយ៉ាងច្រើន។

កាលពីដើមរដូវកាលនេះ Lingard បានចូលរួមហ្វឹកហាត់ជាមួយក្រុម West Ham ហើយក៏បានចំណាយពេលហ្វឹកហាត់នៅក្លិប Al-Ettifaq នៅក្លិបអារ៉ាប៊ីសាអូឌីតផងដែរ។

Lingard បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិប Manchester United ដោយចំណាយពេល ១១ ឆ្នាំ មុនពេលចាកចេញនៅឆ្នាំ២០២២ ដើម្បីចូលរួមជាមួយ Forest បន្ទាប់ពីពួកគេបានឡើងទៅកាន់ក្របខណ្ឌ Premier League ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]