វីរបុរសរបស់ក្លិប Real Madrid កីឡាករ Toni Kroos នៅតែមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយនោះទេថាបន្តលេងនៅរដូវកាលក្រោយទៀតឬយ៉ាងណា ខណ:អាជីពនៅក្នុងបាល់ទាត់ជម្រើសជាតិរូបគេបានសម្រេចចិត្តចូលនិវត្តន៍រួចទៅហើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិត្តរួមក្លិប និងជម្រើសជាតិ កីឡាករ Antonio Rudiger កំពុងជំរុញឲ្យ Kroos វិលត្រលប់មកលេងឲ្យក្រុមអាល្លឺម៉ង់សារជាថ្មី ជាពិសេសនៅពេលដែលពួកគេនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតពានរង្វាន់ Euro ឆ្នាំ ២០២៤ នេះ។
យ៉ាងណាមិញ ដោយនិយាយប្រាប់ទោកាន់ Relevo អតីតខ្សែការពាររបស់ក្លិប Chelsea បានបញ្ជាក់យ៉ាងច្បាស់ថា Kroos ពិតជាមានសារ:សំខាន់យ៉ាងខ្លាំង សម្រាប់ក្រុមជម្រើសជាតិ នៅក្នុងការប្រកួតនៅរដូវក្តៅខាងមុខនេះ។
លើសពីនេះ Rudiger បាននិយាយទៀតថា ៖ ” វានឹងធ្វើឡើងនៅផ្ទះរបស់យើង យើងចង់មានកីឡាករល្អបំផុតនៅទីនេះ ហើយនៅពេលនេះខ្ញុំឃើញ Toni ជាកីឡាករអាល្លឺម៉ង់ដ៏ល្អបំផុត ពីព្រោះគាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបំផុតរបស់ Madrid នាពេលបច្ចុប្បន្ននេះផងដែរ” ៕