អ្នកចាំទី Ederson របស់ Manchester City នឹងត្រូវអវត្តមានរហូតដល់ ៤ សប្តាហ៍ដោយសារបញ្ហារបួសសាច់ដុំ ដែលកើតឡើងនៅក្នុងការប្រកួតក្របខណ្ឌ Premier League ទល់នឹង Liverpool ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ។
Ederson បានរងការឈឺចាប់នៅពេលដែលបង្កកំហុសទៅលើខ្សែប្រយុទ្ធ Darwin Nunez ដែលនាំឱ្យមានការទាត់ប៉េណាល់ទីតាមស្មើសម្រាប់ Liverpool ។ អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវតែជំនួសដោយ Stefan Ortega ភ្លាមៗ។
Ederson វ័យ ៣០ឆ្នាំនឹងខកខានការប្រកួត Premier League បន្ទាប់ ដែល Man City នឹងជួបជាមួយ Arsenal នៅថ្ងៃទី៣១ ខែមីនា។ គេក៏នឹងខកខានការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយទល់នឹងក្រុម Newcastle United ។
Ederson នឹងមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលបានទេ សម្រាប់ការសម្រាកអន្តរជាតិខាងមុខ៕