Wednesday, June 25, 2025
[the_ad_group id="102"]

Kulusevski ថា​ពេលវេលា​ទៅ​ឈរ​ជើង​ឲ្យ​ Juventus ជា​ពេល​ដែល​អាម៉ាស់​បំផុត

ខ្សែ​បម្រើ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur គឺ Dejan Kulusevski បាន​បញ្ជាក់​ថា គ្រា​ទៅ​ឈរ​ជើង​ឲ្យ​ Juventus មួយ​រយៈ​មុន​នោះ ជា​ពេលវេលា​ដែល​ខ្លួន​យល់​ថា​អាម៉ាស់​បំផុត​ក្នុង​អាជីព។ យើង​សារ​ថយ​ក្រោយ​កីឡាករ​ស៊ុយអែត ​ដើម​ឡើយ​លេង​ឲ្យ​ Atalanta មុន​ត្រូវ​បាន​សេះ​បង្កង់​ទិញ​យក​នៅ​រដូវ​រងា ឆ្នាំ ២០២០។

ស្ថិតិ​របស់​គេ​ច្រើន​ឆ្នាំ មុន​សម្រេច​ការ​លក់​មក​ឲ្យ​ក្លឹប​អង់គ្លេស ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ បាន​ឈរ​ជើង ៧៤ ប្រកួត​ឲ្យ​ក្លឹប​នៅ​ទីក្រុង​ទូរីន រក​បាន ៩ គ្រាប់​និង Assist ១០ លើក តែ​ពេលវេលា​អង្គុយ​បម្រុង ច្រើន​ជាង​ការ​ជាប់​ជម្រើស​ដំបូង។ ខណៈ​មក​ក្លឹប​នៅ​អង់គ្លេស ត្រឹម​រយៈ​ពេល​ខ្លី ឈរ​ជើង​ដល់ ៨៥ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ១៩ លើក​ឯ​ណោះ។

តាម​ការ​ឲ្យ​ដឹង​ពី Kulusevski បញ្ជាក់​ថា៖ “ខ្ញុំ​បាន​ឆ្លង​កាត់​រយៈ​ពេល ៦ ខែ​នៅ Juventus ដែល​ជា​អារម្មណ៍​ដ៏​លំបាក ព្រោះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នៅ​ជីវិត​ដែល​យើង​ខិតខំ​ហ្វឹកហាត់ ហើយ​ត្រូវ​អង្គុយ​មើល​កីឡាករ​ដទៃ​លេង​ខុស​តំណែង មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ផង​មក​លេង​កន្លែង​របស់​យើង”។

លោក​បន្ត​ថា៖ “ពេល​នោះ​ខ្ញុំ​ពិត​ជា​អាម៉ាស់​ខ្លាំង​ណាស់ អ្នក​ខ្លះ​និយាយ​ថា ខ្ញុំ​រាង​យឺត ខ្ញុំ​ធ្វើ​មិន​បាន​ល្អ តែ​ត្រឹមត្រូវ​គឺ​វា​ជា​រឿង​ធម្មតា នេះ​ជា​ធម្មជាតិ​មនុស្ស រហូត​ដល់​ពេល​មួយ​ដែល​ខ្ញុំ​ទទួល​ដំណឹង​ថា Tottenham ចាប់​អារម្មណ៍ ខ្ញុំ​ក៏​បាន​សួរនាំ​រក​ជើង​ហោះហើរ ធ្វើ​ការ​ផ្លាស់ប្តូរ​ភ្លែត”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]