Sunday, June 22, 2025
[the_ad_group id="102"]

ម្ចាស់ថ្មី Man Utd កំពុងសម្លឹងឃើញលោក Southgate ជាអ្នកមកជំនួសតំណែងរបស់ Ten Hag

មេធំថ្មីរបស់ក្លិបបិសាចក្រហម Manchester United លោក​ Sir Jim Ratcliffe ត្រូវបានគេរាយការណ៍មកថា កំពុងដាក់គោលដៅធំទៅលើលោក Gareth Southgate ដើម្បីយកមកជំនួសតំណែងរបស់លោក Erik ten Hag នៅរដូវក្តៅខាងមុននេះ។

ជាក់ស្តែង តំណែងរបស់លោក Ten Hag នៅទឹកដី Old Trafford ហាក់នៅតែបន្តស្ថិតនៅក្នុងភាពសង្ស័យនៅឡើយ បើទោះបីជាលោកបានដឹកនាំក្រុមយកឈ្នះទៅលើ Liverpool នៅក្នុងការប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យកន្លងទៅក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ លោក Ten Hag នឹងមិនត្រូវបណ្តេញចេញពីតំណែងនោះឡើយ រហូតដល់ចុងបញ្ចប់រដូវកាលនេះ ខណ:បើតាមការចុះផ្សាយពី Daily Star បានអះអាងមកថា ម្ចាស់ថ្មី គឺលោក Ratcliffe ចង់ចែកផ្លូវគ្នាជាមួយលោក Ten Hag នៅចុងបញ្ចប់រដូវកាលនេះ និងកំពុងសម្លឹងឃើញជម្រើសថ្មីមួយចំនួនរួចរាល់ហើយផងដែរ។

ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា Ratcliffe មានទំនុកចិត្តខ្ពស់ថា អាចទាក់ទាញលោក Southgate ឲ្យចាកចេញពីតំណែងជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ដើម្បីមកចូលរួមជាមួយក្លិប Man United ក្នុងនាមជាអ្នកជំនួសបុរសសញ្ជាតិហូឡង់វិញ។

លើសពីនេះទៅទៀត លោក Dan Ashworth ដែលបច្ចុប្បន្នជានាយក​ផ្នែក​បាល់ទាត់​របស់ Man Utd ក៏ត្រូវបានគេយល់ឃើញថាជាអ្នក​គាំទ្រ​ពេញទំហឹងមួយរបស់លោក Southgate ផងដែរ ដោយសារតែអ្នកទាំងពីរធ្លាប់បានធ្វើការរួមគ្នា​នៅ FA កន្លង​មក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]