Wednesday, June 18, 2025
[the_ad_group id="102"]

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៖​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី១​ នៅ​ចុង​ខែ​ធ្នូ​ ២០២៣​

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី១​ ឆ្នាំ​២០២៣​ របស់​ខ្លួន​នៅ​ចុង​ខែ​ធ្នូ​ ដែល​នេះ​ជា​ការ​បោះជំហាន​មួយ​កម្រិត​ទៀត​ឈាន​ដល់​ការ​បង្កើត​ការ​ប្រកួត​រៀងរាល់​ឆ្នាំ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​មួយ​នេះ​ដល់​មហាជន។​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​លើក​ឡើង​ថា​ គម្រោង​ការ​ប្រកួត​នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​សហព័ន្ធ។​ ព្រោះ​តាំង​ពី​កកើត​នៅ​កម្ពុជា​មក​រយៈពេល​ ៣០-៤០​ឆ្នាំ​ហើយ​កីឡា​មួយ​នេះ​គឺ​មិន​ដែល​មាន​ជា​ការ​ប្រកួត​ជើងឯក​អ្វី​នោះ​ទេ។​
ការ​ប្រកួត​នេះ​ដែរ​គោលបំណង​ធំ​គឺ​បង្ហាញ​ពី​សកម្មភាព​ថ្មី​មួយ​ទៀត​របស់​សហព័ន្ធ​ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន​សហព័ន្ធ​ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ផ្សេង​ៗ​ទៀត។​ នេះ​ជា​ជំហាន​ថ្មី​មួយ​ និង​ជា​ចំណុច​ចាប់ផ្ដើម​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ជា​ការ​ប្រកួត​នានា​បន្តបន្ទាប់​ទៀត​ពិសេស​ឈាន​ដល់​ការ​រៀបចំ​រៀងរាល់​ឆ្នាំ​តែ​ម្ដង។​

អគ្គលេខាធិការ​ និង​ជា​គ្រូ​ជើងចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ព្រឹត្តិការណ៍​នេះក៏​ជា​ការ​ពង្រឹង​សមត្ថភាព​ដក់​ស្រង់​បច្ចេកទេស​សម្រាប់​សិស្ស​គុន​ហាប់គីដូ​ផង​ និង​ជា​ការ​ពង្រីក​ផ្សព្វផ្សាយ​ដល់​មហាជន​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​ចំពោះ​ប្រភេទ​កីឡា​ប្រភព​ដើម​ពី​កូរ៉េ​មួយ​នេះ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នេះ​ធ្វើ​ឡើង​នៅ​ចុង​ខែ​ធ្នូ​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​ចូលរួម​មាន​ចំនួន​៥​ នឹង​ត្រូវ​ប្រកួត​លើ​៥វិញ្ញាសា។​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]