Friday, June 20, 2025
[the_ad_group id="102"]

សហព័ន្ធ​កីឡា​សីដក់៖​ បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​សង្ឃឹម​សិក្ខាកាម​បន្ត​អភិវឌ្ឍន៍​

សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ម្សិលមិញ​នេះ​បាន​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក្រោយ​សិក្សា​ និង​ស្វែង​យល់​អស់​ ៦ថ្ងៃ​កន្លង​ទៅ​នេះ។​

ប្រធាន​សហព័ន្ធ​កីឡា​សីដក់​ ឯកឧត្ដម​ មាស​ សារិន​ សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​គ្រប់គ្រង​ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ដោយ​មាន​ការ​រលូន​ និង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ សូម​សិក្ខាកាម​ចូលរួម​វគ្គ​កុំ​អាក់អន់ចិត្ត​ចំពោះ​ការ​វាយតម្លៃ​ ព្រោះ​មាន​អ្នក​ខ្លះ​ទទួល​បាន​លទ្ធផល​ល្អ​ណាស់​ ល្អ​ ឬ​មធ្យម​យ៉ាង​ណា​ក្ដី។​ អ្វី​ដែល​សំខាន់​នោះ​បើ​នៅ​ពេល​នេះ​ធ្វើ​មិន​ទាន់​បាន​ល្អ​គឺ​នៅ​ឱកាស​ក្រោយ​ត្រូវ​ប្រឹងប្រែង​ និង​អភិវឌ្ឍន៍​បន្ថែម​ទើប​ជា​រឿង​សំខាន់​សម្រាប់​គ្រប់គ្នា។​

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៧​ ដល់​ ១២​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ NOCC។​ វគ្គ​នេះ​មាន​សិក្ខាកាម​សរុប​ ៣១​នាក់​ ស្រី២១​នាក់​មក​ពី​ ៩​ស្ថាប័ន​ផ្សេងៗ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]