Sunday, June 22, 2025
[the_ad_group id="102"]

កីឡា​ជឺជីតស៊ូ​៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​កីឡាករ​ កីឡា​ការិនី​បង្ហាញ​សមត្ថភាព​រីកចម្រើន​គួរ​កត​សម្គាល់​

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ប្រភេទ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ឆ្នាំ​នេះ​សម្លឹង​ឃើញ​ក្រុម​កីឡាករ​ កីឡា​ការិនី​មាន​ភាព​រីកចម្រើន​បច្ចេកទេស​គួរ​ឲ្យ​កត់សម្គាល់​ ខណៈ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្លឹប​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​

ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ នេះ​ដំណើរ​ទៅ​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ ២១​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សាល​ដំបូលទូក​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ សមាគម-​ក្លឹប​ មក​ចូលរួម​សរុប​ ៩​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ ប្រតិភូ​រហូត​ដល់​ ២០៨​នាក់។​

លោក​ ជឹម​ ធារ៉ា​ តំណាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា​ តាម​ការ​សង្កេត​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​ មាន​ការ​រីកចម្រើន​ជាង​មុន​បើ​ប្រៀបធៀប​ចំពោះ​ការ​ប្រកួត​ឆ្នាំ​មុន។​ ការ​រីកចម្រើន​សមត្ថភាព​នេះ​ដោយ​សារ​តែ​ពួកគេ​មាន​បទ​ពិសោធ​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ដង​ និង​រួមផ្សំ​ជា​មួយ​គ្រូ​មាន​បច្ចេកទេស​ល្អ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​សិស្ស​ៗ​ឆាប់​ចាប់​បាន​ ឬ​ធ្វើ​ការ​ប្រកួត​បាន​ល្អ​ប្រសើរ​ដូច​នេះ។​

បញ្ជាក់​ដែរ​ថា​ ចំណាត់ថ្នាក់​លេខ១​ បាន​លើ​ក្លឹប​កីឡា​ជឺជីតស៊ូ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឈ្នះ​មេដាយ​មាស៥​ ប្រាក់១​ សំរឹទ្ធ​២ សរុប​ ៨គ្រឿង​ លេខ២​ បាន​លើ​ក្លឹប​គីរី​ជឺជីតស៊ូ​ ឈ្នះ​មេដាយ​មាស៤​ ប្រាក់៦​ សំរឹទ្ធ១២​ សរុប​ ២២គ្រឿង​ និង​លេខ៣​ បាន​លើ​ក្លឹប​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ឈ្នះ​មេដាយ​មាស​៣​ ប្រាក់៣​ សំរឹទ្ធ១​ សរុប​៧គ្រឿង៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]