Saturday, June 21, 2025
[the_ad_group id="102"]

ភ្លើងគប់កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានកំពុង​ធ្វើដំណើរទៅ​ប្រទេសបារាំង កាលពីថ្ងៃសៅរ៍​តាម​រយៈនាវា​៣​គ្រឿង​ ដើម្បី​បង្ហាញ​ពី​ការរត់​បណ្តាក់​ចុងក្រោយមុន​ពេល​ពិធីបើកកីឡាអូឡាំពិក​ជា​ផ្លូវ​ការនៅថ្ងៃទី២៦ ខែកក្កដា។

នាវាដែលមានឈ្មោះ ”Belem” បានចាកចេញពីកំពង់ផែ Piraeus ប្រទេស​ក្រិក នៅពេលព្រឹកសម្រាប់ការធ្វើដំណើរ​រយៈ​ពេល​១១ថ្ងៃឆ្ពោះ​ទៅ​​កាន់​ទីក្រុង Marseille ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងលំនៅក្រិក Phocaea ប្រហែល ៦០០ឆ្នាំមុនគ.ស នៅថ្ងៃទី​៨ ខែឧសភា។

អ្នករៀបចំកម្មវិធី​អូឡាំពិក២០២៤ បានទទួលអណ្តាតភ្លើងកាលពីថ្ងៃសុក្រ នៅក្នុងពិធីមួយនៅកីឡដ្ឋាន Panathenaic របស់ទីក្រុងអាតែន​ ជាកន្លែងប្រកួតកីឡាអូឡាំពិកទំនើបដំបូងគេក្នុងឆ្នាំ១៨៩៦ បន្ទាប់ពីធ្វើពិធីសុំភ្លើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុងបុរាណ​ Olympia ដើម្បីរត់ក្នុងប្រទេសក្រិក រយៈពេល ១១ថ្ងៃ។

បន្ទាប់ពីពិធីដ៏ខ្លីមួយនៅកំពង់ផែ Piraeus កាលពីថ្ងៃសៅរ៍​ នាវា​បានចេញដំណើរទៅកាន់ប្រទេសបារាំង។ អ្នកទស្សនាប្រមាណ ១៥ម៉ឺន​នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីនេះនៅកំពង់ផែ Old Port ក្នុង​ទី​ក្រុង Marseille ដែលនឹងក្លាយជាទីតាំងរៀបចំការប្រកួតកីឡាទូកក្តោងផងដែរ និងជាការចាប់ផ្តើមនៃការបញ្ជូនភ្លើងគប់បន្ត ដើម្បីរត់ក្នុងប្រទេសបារាំងរយៈពេល ៦៨ថ្ងៃនៅទូទាំងប្រទេស។

អ្នកកាន់ភ្លើងគប់ចុងក្រោយនៅទីក្រុង Marseille នឹងឡើងលើដំបូលកីឡដ្ឋាន Velodrome នៅថ្ងៃទី​៩ ខែឧសភា ហើយការរត់បន្ត​នឹងបញ្ចប់នៅទីក្រុងប៉ារីសនៅថ្ងៃទី២៦ ខែកក្កដា ជាមួយនឹងពន្លឺភ្លើងចង្ក្រានអូឡាំពិកក្នុងអំឡុងពិធីបើក​ព្រឹត្តិការណ៍នៅតាមដងទន្លេសែន។

អ្នករៀបចំសង្ឃឹមថា ពិធីបើកដែលដង្ហែដោយទូកចំនួន ១៦០គ្រឿង​​ដើម្បី​ដឹកអត្តពលិកមកពីជុំវិញពិភពលោក នឹងធ្វើដំណើរ​លើ​ផ្លូវ​ទឹក​ចម្ងាយ​៦​គីឡូម៉ែត្រឆ្ពោះទៅកាន់ប៉មប្រាសាទ​ Eiffel Tower នឹងបង្ហាញទស្សនីយភាព​ដ៏​អស្ចារ្យ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]