ថ្មីៗនេះ ក្លិបបិចាសាចក្រហម Manchester United បានបញ្ជាក់ថា Mason Mount នឹងខកខានការប្រកួតការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម ទល់នឹងក្រុម Nottingham Forest និង Arsenal បន្ទាប់ពីរងរបួស។ ជាក់ស្តែង ក្រុម United បានបង្ហាញថា Mount ទទួលរងការឈឺចាប់ អំឡុងការប្រកួតទល់នឹងក្រុម Tottenham ហើយខ្សែបម្រើសសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវអវត្តមានពីក្រុម រហូតដល់ថ្ងៃ International break នៅខែក្រោយ។
គួរឱ្យដឹងថា Mount បានផ្ទេរមកកាន់ Old Trafford ពី Chelsea តម្លៃ ៦០ លានផោន (៧៦ លានដុល្លារ) ហើយគេបានបង្ហាញខ្លួននៅក្នុងការប្រកួតបើកឆាករបស់ក្រុមលោក Ten Hag ទាំងពីរលើក នៅរដូវកាលថ្មីៗនេះ។ Mount មិនមែនជាកីឡាករតែម្នាក់គត់ ដែលបានជួបបញ្ហារបួសក្នុងរដូវកាលនេះទេ។ ដោយខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund ដែលទើបបានចុះហត្ថលេខាពីក្រុម Atalanta ក៏មិនទាន់បានចូលលេងឱ្យ Man Utd ផងដែរ ដោយសាររបួសខ្នង៕