Saturday, June 21, 2025
[the_ad_group id="102"]

Ancelotti សារភាពថាមិនដែលចង់បាន Osimhen មកជំនួសតំណែង Benzema ឡើយ​

គ្រូបង្វឹកលោក Carlo Ancelotti ថ្មីៗនេះ បានចេញមុខបដិសេធថាក្លិប Real Madrid មិនដែលគិតចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Napoli កីឡាករ Victor Osimhen នៅក្នុងទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះនោះឡើយ។ ជាក់ស្តែងកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ប្តូរទៅកាន់កំពូលៗជាច្រើន នៅអឺរ៉ុបដូចជា Manchester United, Bayern Munich, Chelsea និង Paris Saint-Germain ជាដើម។

ហើយមិនតែប៉ុណ្ណោះ Madrid ក៏ត្រូវបានគេភ្ជាប់ទៅនឹង Osimhen ផងដែរ ដោយសារតែក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងរបស់ Karim Benzema ដែលបានទៅចូលរួមជាមួយក្រុមនៅអារ៉ាប៊ីសាអូឌីត ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Ancelotti បានចេញមុខបិទពាក្យចចាមអារ៉ាមទាំងនោះ វិញ ដោយនិយាយថា ក្លិបមិនដែលពិចារណាលើការចុះហត្ថលេខាលើ Osimhen ទេ បើទោះបីជាគេជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។

លើសពីនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បាននិយាយថា ៖ ” Osimhen គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​ម្នាក់​នៅ​អឺរ៉ុប ប៉ុន្តែ​និយាយ​ដោយ​ស្មោះ​ត្រង់ យើង​មិន​ដែល​គិត​អំពី​គាត់ទេ។ យើងសម្រេចចិត្តជំនួស Benzema ក្នុងវិធីមួយផ្សេងទៀត ជាមួយនឹងការមកដល់របស់ Bellingham” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]