ទីបំផុតសមាជិករបស់ក្លឹបសំពៅមាស Manchester City បានជ្រើសយកការចែកផ្លូវ រួចផ្ទេរទៅទ្រនំថ្មី Al-Nassr ជាផ្លូវការហើយ ក្នុងតម្លៃខ្លួន ២៣ លានផោន ឬ ២៩ លានដុល្លារ នេះទើបប្រកាសវត្តមានមកដល់នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ខ្សែការពារវ័យ ២៩ ឆ្នាំខាងលើ ហាក់ដាក់ខ្លួនច្បាស់គេមិនអាចប្រជែងឈ្នះតំណែងខ្សែការពារថ្មី City ទើបយកចូលគឺ Josko Gvardiol ហើយទាន់មានឱកាសមកកើបលុយធំនៅអារ៉ាប៊ីសាអូឌីតផង ម្ល៉េះសម្រេចស្រវាយកឥតស្ទាក់ស្ទើរចិត្តឡើយ។ កន្លងទៅក៏ទើបតែមានសមាជិក City មួយរូបផ្ទេរទៅ SPL ផងដែរ គឺ Riyad Mahrez ទៅ Al-Ahli។
កីឡាករបង្ហាញខ្លួន ១៨០ ប្រកួតឲ្យ City បាននិយាយអំពីផ្ទេរមកក្លឹបថ្មីយ៉ាងដូច្នោះ៖ “ខ្ញុំមានមោទកភាពដែលបង្ហាញខ្លួនឲ្យក្លឹប Manchester City នៅ ៦ រដូវកាលចុងក្រោយ ពេលខ្ញុំមកដល់ដំបូងពិតជារំភើប តែយ៉ាងណាមិនស្រមៃនឹងអាចជោគជ័យដូចអ្វីយើងសម្រេចនោះទេ”។
លោកបន្ត៖ “អរគុណពេលវេលាគ្រប់យ៉ាងនៅ City ខ្ញុំនឹងតែងតែជាអ្នកគាំទ្ររបស់ក្លឹបរៀងរហូតទៅ”។ នេះគេនឹងទៅចូលរួមបំពេញជញ្ជាំងការពារ ជាចន្លោះប្រហោងមើលឃើញនឹងភ្នែករបស់ Al-Nassr ចូលដល់រដូវកាលថ្មី ទើបចាប់ផ្តើមបានពីរជុំ៕