Sunday, June 22, 2025
[the_ad_group id="102"]

Caicedo បង្ហើបថាខ្លួនធ្លាប់ប្រាប់ Klopp ត្រង់ថាមិនចង់ផ្ទេរទៅ Liverpool ឡើយ

ខ្សែបម្រើចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Moises Caicedo ត្រូវបានគេរាយការណ៍មកថា បានឆ្លើយឆ្លងសារគ្នាជាមួយគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ដោយបា្រប់គាត់ត្រង់ថាគេមិនចង់ចូលរួមជាមួយហង្សក្រហមឡើយ។

នេះបើតាមការចុះផ្សាយពី The Athletic ដែលបានរាយការណ៍ថា Klopp ធ្លាប់បានទាក់ទងផ្ទាល់ទៅ Caicedo និងបានព្យាយាមបញ្ចុះបញ្ចូលគេឱ្យផ្ទេរមកកាន់ទឹកដី Anfield ប៉ុន្តែនៅចុងបញ្ចប់កីឡាករសញ្ជាតិអេក្វាឌ័ររូបនេះ បែជាចូលរួមជាមួយក្លិប Chelsea ជំនួសវិញ។

លោក Klopp ត្រូវបានគេដឹងថាជាគាំទ្រពេញទំហឹងមួយរបស់ Caicedo ដោយសារតែគេបានបង្ហាញពីភាពលេចធ្លោខ្លាំង ឱ្យក្រុម Brighton ក្នុងនាមជាខ្សែបម្រើ។ ជម្រាបជូនផងដែរថា Chelsea បានបញ្ចប់ការចុះហត្ថលេខាដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Caicedo ដោយពួកគេបានចំណាយលុយបំបែកកំណត់ត្រានៅអង់គ្លេស ក្នុងចំនួន ១១៥លានផោន ទៅឱ្យក្រុម Brighton ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]