ក្លិបបិសាចក្រហម Manchester United បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Marco Verratti ពីក្រុម Paris Saint-Germain នៅរដូវក្តៅនេះ។ ជាក់ស្តែង PSG ហាក់កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការបញ្ចេញ Verratti មុនពេលទីផ្សារដោះដូរកីឡាករ ត្រូវបិទទ្វារទៅវិញ នៅពេលដែលមានរបាយការណ៍ជាច្រើនកំពុងរាយការណ៍មកថា កីឡាកររូបនេះ កំពុងមានទំនាក់ទំនងជាមួយក្លិបនៅអារ៉ាប់។
តែទោះជាយ៉ាងណា បើតាម L’Equipe បានរាយការណ៍មកថា ចំណង់ចំណូលចិត្តរបស់ Verratti គឺចង់បន្តលេងនៅអឺរ៉ុបទៀត ហើយថ្មីៗនេះ ទាំង United និង Bayern Munich បានប្រកាសអីចំណាប់អារម្មណ៍របស់ពួកគេផងដែរ។ ប្រភពដដែលនេះ បានបន្ថែមទៀតថា ក្លិប Man Utd បាននិងកំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងអាចទៅរួចមួយជាមួយ Verratti ជាពិសេសនៅចំពេលដែលគ្រូបង្វឹកថ្មី លោក Luis Enrique បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករវ័យ ៣០ ឆ្នាំ មិនស្ថិតក្នុងផែនការរបស់គាត់នោះឡើយ៕