Sunday, June 22, 2025
[the_ad_group id="102"]

ច្បាស់​ៗ! ​បាល់ទាត់​នៅ​ស៊ីហ្គេម​យក​តែ​ត្រឹម U22 ​និង​អត់​យក​កីឡាករ​លើស​អាយុ​ទេ​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ​លើកទី៣២​ ឆ្នាំ២០២៣​ (CAMSOC) ​ដោយ​មាន​ការ​ផ្ទៀងផ្ទាត់​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី (AFC) ​បាន​កំណត់ថា​ ការ​ប្រកួត​បាល់ទាត់​ វិញ្ញាសា​បុរស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី៣២​ ឆ្នាំ២០២៣ ​នៅកម្ពុជា នឹង​កំណត់​កូតា​កីឡាករ​ស្ថិត​នៅ​អាយុ​ក្រោម ​២២ឆ្នាំ។

ក្រុម​ទាំងអស់ត្រូវមានកីឡាករអាយុត្រឹម ​២២ឆ្នាំ ឬក្រោម ​២២ឆ្នាំ ​(កើតចំ ឬក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ​២០០១) ​ទើប​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួត​។ ​ជាមួយ​គ្នា​នេះ​ផងដែរ​​នឹងមិនមានគោលការ​អនុញ្ញាត​សម្រាប់​កីឡាករ​លើស​អាយុ​ ២២​ឆ្នាំ​ឡើយ​។

 ​បទប្បញ្ញត្តិ​ដំបូង​នៃ​អាយុក្រោម​ ២៣ឆ្នាំ​ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ វិញ្ញាសាបុរស ​នៅ​ស៊ីហ្គេម ​បាន​អនុវត្ត​នៅឆ្នាំ២០០១​។ យ៉ាងណាក៏ដោយ ​ក្នុងឆ្នាំ២០១៧​ ភាគី​ពាក់ព័ន្ធ​បាន​យល់​ព្រម​លើ​ការ​សម្រេច​ចិត្ត​កែ​សម្រួល​មក​នៅ​អាយុ​ក្រោម ​២២​ឆ្នាំ​។ ​នៅឆ្នាំ២០១៩​ ម្ចាស់​ផ្ទះ​ហ្វីលីពីន​ បាន​កំណត់​អាយុ​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ទៅជា ​U22+2 ​ដែលមានន័យថា​ អាច​បន្ថែម​កីឡាករ​លើស​អាយុ ​២២​ឆ្នាំ ​ចំនួន ​២​នាក់​ទៅ​ក្នុង​ក្រុម ​មុន​ពេល​ដែល​ស៊ីហ្គេម​ លើក​ទី​៣១ ​នៅ​វៀតណាម​ ត្រូវ​បាន​អនុម័ត​លើ​​​អាយុ​កីឡា​បាល់ទាត់ បុរស គឺ U23+3 (ពោល គឺ បន្ថែម កីឡាករ លើសអាយុ ២៣ឆ្នាំ ចំនួន៣នាក់)។

ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ៣៧ប្រភេទកីឡា ​(កីឡាសម្ដែង ១ប្រភេទ) ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត។ ប្រភេទកីឡា​បាល់ទាត់​បុរស នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ គឺ​គ្រោង​ប្រកួត​បើកឆាក​នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]