Sunday, June 22, 2025
[the_ad_group id="102"]

លីគMLBB កម្ពុជា នាំចូលកីឡាករហ្វីលីពីនច្រើនជាងលីគបណ្ដាប្រទេសនានាក្នុងតំបន់

ការស្រាវជ្រាវមួយបានបង្ហាញថា ក្រុម Mobile Legends: Bang Bang មួយចំនួនបាននាំចូលកីឡាករសញ្ជាតិហ្វីលីពីនជាច្រើន ដែលរួមចំណែកធ្វើឱ្យលីគអាជីពនៃកីឡាអេឡិចត្រូនិកលើវិញ្ញាសាប្រកួតមួយនេះនៅប្រទេសកម្ពុជា ជាលីគដែលមានកីឡាករហ្វីលីពីនច្រើនជាងលីគនៃបណ្ដាប្រទេសនានាក្នុងតំបន់។

ដោយសារភាពជោគជ័យនៅហ្វីលីពីននាប៉ុន្មានឆ្នាំមកនេះ ក្រុមជាច្រើនបានចាប់ផ្តើមបន្ថែមការនាំចូលកីឡាករហ្វីលីពីនទៅក្នុងក្រុមរបស់ពួកគេ។

ការស្រាវជ្រាវរបស់ ONE Esports បានឱ្យដឹងដូច្នេះថា នៅទីបំផុត វានឹងផ្លាស់ប្ដូរជោកវាសនារបស់ក្រុម តាមរយៈនិន្នាការនេះ ដែលអាចជះឥទ្ធិពលទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ។

ការស្រាវជ្រាវបានបង្ហាញថា កីឡាករហ្វីលីពីនចំនួន ១៤រូប កំពុងប្រកបអាជីពនៅលីគ Mobile Legends Professional League របស់កម្ពុជា។ បន្ទាប់មក គឺលីគនៅប្រទេសម៉ាឡេស៊ី ដែលមានកីឡាករផ្ទេរមកពីហ្វីលីពីនចំនួន ១២រូប។ តាមពីក្រោយ គឺ MPL មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) មាន ៥រូប ឥណ្ឌូណេស៊ីមាន ៤រូប និង សិង្ហបុរី មាន ៣រូប។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]