Sunday, June 22, 2025
[the_ad_group id="102"]

Joselu៖ “Kroos គេ​សក្តិសម​កាន់​ពាន Ballon d’Or ៥ គ្រឿង”

នៅ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេស្ប៉ាញ AS ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ដែល Real Madrid ទើប​យក​បាន​កាល​រដូវ​ក្តៅ គឺ Joselu បាន​លើក​ឡើង​សរសើរ​ដល់​មិត្ត​រួម​ក្រុម Toni Kroos មិន​ដាច់​ពី​មាត់ ហើយ​ថា​កម្រិត​កីឡាករ​អាល្លឺម៉ង់ សម​តែ​បាន​ពាន​ឯកត្តជន Ballon d’Or កាន់​ធូរៗ។

​ចំណូល​ថ្មី​ខ្ចី​ជើង​ចេញ​ពី​ក្លឹប Espanyol បាន​និយាយ​អំពី​ខ្សែ​បម្រើ​វ័យ ៣៣ ឆ្នាំ ដែល​ជា​មិត្ត​រួម​ទីលាន​របស់​ខ្លួន យ៉ាង​ដូច្នោះ​ថា៖ “Toni Kroos គេ​គួរ​តែ​បាន​ឈ្នះ​ពាន Ballon d’Or ៥ គ្រឿង នេះ​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គេ​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្តូរ​ការ​ប្រកួត​ទាំង​មូល​បាន”។

លោក​បន្ត៖ “គេ​ជា​កីឡាករ​មួយ​រូប​ដែល​នាំ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ Real Madrid គេ​អត់​ដែល​លេង​ឲ្យ​ខូច​បាល់​ទេ ហើយ​លេង​ទាំង​របៀប​ត្រជាក់​បំផុត ដែល​អាច​ផ្លាស់ប្តូរ​អ្វី​ម្យ៉ាង​បាន ខ្ញុំ​ពិត​ជា​រីករាយ​នឹង​បាន​រួម​ជើង​នៅ​ទី​នេះ​ជាមួយ Kroos”។

បញ្ជាក់​ថា ជា​ការ​ពិត​សម្រាប់​ខ្សែ​បម្រើ​កាន់​ឆ្នាំ​ខាង​លើ បើ​ទោះ​បី​ពេល​ចុង​ក្រោយ​ស្តេច​ស​ប្រមូល​យក​បាន​យុវជន​ថ្មី​ជា​ហូរហែ មាន​តាំង​ពី Aurelien Tchouameni, Jude Bellingham ណិង Eduardo Camavinga ជា​ដើម ក៏​គេ​នៅ​តែ​មាន​លទ្ធភាព​ជាប់​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ជាមួយ​នឹង​មិត្ត​កាន់​ឆ្នាំ Luka Modric ដដែល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]