Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid ត្រៀមនាំយកខ្សែប្រយុទ្ធឆ្នើមពី Man City នៅរដូវកាលក្រោយ

ក្លិប Real Madrid បានពិចារណាគម្រោងអនាគតក្នុងការនាំយក ខ្សែប្រយុទ្ធ Julian Alvarez របស់ក្លិប Manchester City។

ក្លិបយក្សអេស្ប៉ាញ បន្ដគោលការណ៍ថ្មីរបស់ពួកគេ ក្នុងការនាំចូលកីឡាករឆ្នើមៗ ពីក្លិបផ្សេងៗនៅអឺរ៉ុប ជាផ្នែកនៃគម្រោងរយៈពេលវែងរបស់ពួកគេ តួយ៉ាងដូចជា Jude Bellingham ដែលផ្លាស់ពី Borussia Dortmund​ ជាដើម។

គោលការណ៍ថ្មីរបស់ Real Madrid គឺពួកគេសម្លឹងមើល កីឡាករដែលអភិវឌ្ឍសមត្ថភាពរបស់ខ្លួន យ៉ាងហោចណាស់២រដូវកាល នៅក្នុងការប្រកួតប្រជែង UEFA Champions League មុនពេលធ្វើការសម្រេចផ្ទេរទៅកាន់ទឹកដី Santiago Bernabeu។

Alvarez បានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្លិប Man City ហើយបើយោងតាមប្រភពពី Fichajes បានអះអាងថា ក្លិប Real Madrid ព្យាយាមក្នុងការនាំយក តារាឆ្នើមអាហ្សង់ទីនរូបនេះ មកពង្រឹងតំបន់ប្រយុទ្ធនារដូវក្ដៅឆ្នាំក្រោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]