Sunday, June 22, 2025
[the_ad_group id="102"]

Dortmund គ្រោងបើកផ្លូវឱ្យ Sancho វិលត្រលប់មកក្លិបវិញ នៅខែមករាខាងមុខ

ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jadon Sancho ពីក្រុមបិសាចក្រហម Manchester United វិញ នៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខ ។

ជាក់ស្តែង បន្ទាប់ពីបានចាកចេញពីក្រុមបិសាចក្រហម Manchester City ហើយផ្ទេរទៅកាន់ទឹកដីអាល្លឺម៉ង់មក ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានចាត់ទុកថាជាកីឡាករដ៏លេចធ្លោបំផុតមួយ​នៅអឺរ៉ុប​។

តែទោះជាយ៉ាងណាក៏ដោយ Sancho ហាក់មិនអាចសម្របខ្លួនបាននោះឡើយ បន្ទាប់ពីវិលត្រលប់មកកាន់ប្រទេសកំណើតវិញ ជាមួយក្រុម Man Utd ដោយអាចរកបានត្រឹម ១២ គ្រាប់ និង assist បាន ៦ លើក ប៉ុណ្ណោះពីការបង្ហាញខ្លួន ៨២ ប្រកួត ។

ហើយយ៉ាងណាមិញ បើតាមការចុះផ្សាយពី The Sun បានរាយការណ៍ថា Dortmund បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ឱកាសដល់គេ ដើម្បីវិលត្រលប់មកកាន់ក្លិបវិញ ជាពិសេសចំពេលកីឡាកររូបនេះ កំពុងមានភាពរកាំរកូសជាមួយអ្នកចាត់ការក្រុម លោក Ten Hag ស្រាប់ ។

ជម្រាប់ជូនផងដែរថា Dortmund ក៏ត្រូវបានគេយល់ថា បានព្យាយាមចុះហត្ថលេខាលើ Sancho ក្នុងលក្ខខ័ណ្ឌខ្ចីជើង ក្នុងកំឡុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះផងដែរ ប៉ុន្តែសំណើរបស់ពួកគេ ត្រូវបានបដិសេធដោយ Man United ភ្លាមៗ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]