Sunday, June 22, 2025
[the_ad_group id="102"]

PSG ចង់​បាន Bernardo Silva ហ៊ាន​ឲ្យ​កីឡាករ ២ រូប​ជា​ថ្នូរ តែ City សុំ​ថែម​ម្នាក់​នេះ​ទៀត​អត់​បាន

ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​ទ្វារ​ចប់​សព្វគ្រប់​ហើយ រាល់​ដំណើរការ​ចរចា​ទាំង​អស់ នឹង​ត្រូវ​លើក​ទៅ​សម្រេច​ម្តង​ទៀត នា​កំឡុង​ខែ​មករា​ខាង​មុខ ចំ​ទីផ្សារ​រដូវ​រងា។ ងាក​មក​មួយ​ក្នុង​ចំណោម​ចចាមអារ៉ាម​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពាក់ព័ន្ធ​អនាគត​មិន​ប្រាកដប្រជា​របស់ Bernardo Silva ដែល​ពេល​នេះ គឺ​បន្ត​នៅ​ក្លឹប​មេ​ Man City។

យ៉ាង​ណា​សារ​ថយ​ក្រោយ កំឡុង​ពេល​កីឡាករ​ចង់​ចាកចេញ ក៏​មាន​ក្លឹប​យក្ស​នៅ​បារាំង​ Paris Saint-Germain ចាប់​អារម្មណ៍​មក​លើ​គេ តែ​មិន​ទទួល​បាន​ជោគជ័យ ត្រង់​ខាង​ក្លឹប​ចង់​បាន ផ្តល់​ឲ្យ​មិន​សមស្រប​ទៅ​តាម​សំណើ នៃ​ភាគី​ក្លឹប​អាណាព្យាបាល។

បើ​តាម​របាយការណ៍ CBS ចុះ​ផ្សាយ ខាង​ក្លឹប​នៅ Ligue 1 ផ្តល់​ឲ្យ​កីឡាករ ២ រូប​ជា​ថ្នូរ មាន Marco Verratti លេង​បម្រើ និង​អ្នកចាំទី​វ័យ​ក្មេង​ Gianluigi Donnarumma ដើម្បី​តែ​ប្តូរ​យក​កីឡាករ​ឆ្នើម​ព័រទុយហ្គាល់​ Silva ម្នាក់ មក​ទឹកដី​បារាំង។ ដល់​តែ​ចម្លើយ​ខាង​ក្លឹប​អង់គ្លេស គឺ No ត្រង់​ចង់​បាន​យុវជន​បន្ថែម​ផ្សេង​ទៀត។

ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola សម្លឹង​ឃើញ​ទេពកោសល្យ​កីឡាករ​វ័យ ១៧ ឆ្នាំ Warren Zaire-Emery ពោល​ចង់​បាន ៣ ដូរ ១ តែ​ខាង​ក្លឹប PSG បដិសេធ ទើប​នាំ​ឲ្យ​ការ​ចរចា​ទាំង​មូល​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ។ ណែនាំ​ឲ្យ​ស្គាល់​កីឡាករ​លេង​តំណែង​បម្រើ Zaire-Emery បន្តិច គេ​ទើប​តែ​ឡើង​មក​ឈុត​ធំ​កាល​រដូវ​ក្តៅ ឆ្នាំ​ទៅ ២០២២ តែ​ហាងឆេង​តម្លៃ​ខ្លួន​ក៏​មាន​ល្បាក់ ២០ លាន​អឺរ៉ូ​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]