Wednesday, June 18, 2025
[the_ad_group id="102"]

កីឡាករ៣រូបរបស់ Man City មិនអាចចូលរួមប្រកួតបើកឆាក Champions League

Jack Grealish, John Stones និង Mateo Kovacic នឹងមិនមានវត្តមាន ក្នុងការប្រកួតបើកឆាកវគ្គចែកពូល UEFA Champions League សម្រាប់ក្រុម Manchester City​ នោះទេ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Pep Guardiola នឹងជួបតតាំងជាមួយ Red Star Belgrade នៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃអង្គារ។

លោក Pep បានបញ្ជាក់ថា កីឡាករទាំងបីខាងលើ ជិតអាចត្រលប់មកកាន់ទីលានប្រកួតបានវិញហើយ ប៉ុន្ដែមិនមែននៅក្នុងការប្រកួតនារាត្រីថ្ងៃអង្គារនេះឡើយ។

ប៉ុន្ដែ អ្នកចាត់ការ ជនជាតិអេស្ប៉ាញ រំពឹងថា ពួកគេអាចមកវិញបាន នៅក្នុងប្រកួត Premier League ទល់នឹង Nottingham Forest ឬប្រកួតបន្ទាប់នាពេលខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]