អតីតអ្នកចាត់ការ Bayern Munich លោក Julian Nagelsmann អាចនឹងឡើងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយរបស់ Goal។
សារព័ត៌មានមួយនេះ បានលើកឡើងថា ក្លឹប Bayern និង Nagelsmann បានបើកភ្លើងខៀវជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់។ ចំពោះ Bayern ថ្វីបើបានបញ្ចប់ការងារ Nagelsmann តាំងពីខែមីនាឆ្នាំនេះក្ដី អ្នកចាត់ការរូបនេះនៅតែជាប់កុងត្រាជាមួយក្លឹប ហើយបានបន្តបើកប្រាក់បំណាច់ពីក្លឹបរហូតដល់ឆ្នាំ ២០២៦។
ចំពោះ Nagelsmann អ្នកចាត់ការរូបនេះសុខចិត្តកាត់ប្រាក់ខែយ៉ាងច្រើនដើម្បីចូលរួមទៅដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយព្រមទទួលប្រាក់បំណាច់ប្រមាណ ៤ លានអឺរ៉ូក្នុងមួយឆ្នាំ។ បើបន្តនៅ Bayern ហើយអត់ធ្វើការសោះរហូតដល់ឆ្នាំ ២០២៦ ក៏លោកបានប្រាក់បំណាច់សរុបរហូតដល់ទៅ ៣០ លានអឺរ៉ូ។
បើមិនមានអ្វីប្រែប្រួលទេ ការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗខាងមុខ។
កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានសម្រេចបញ្ចប់ការងារលោក Hansi Flick។ លោក Julian Nagelsmann គឺជាបេក្ខភាពនាំមុខក្នុងការមកទទួលតំណែងដឹកនាំមួយនេះ៕