តារាឆ្នើមតេន្នីសអេស្ប៉ាញ Rafael Nadal បាននិយាយពីលទ្ធភាពដែលលោកអាចនឹងក្លាយជាប្រធានក្លិប Real Madrid នាថ្ងៃណាមួយ ដ្បិតលោកជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្លិបមួយនេះ។
លោក Nadal បាននិយាយថា៖ “តើអ្នកចង់ក្លាយជាប្រធានក្លិប Real Madrid ដែរឬទេ? ខ្ញុំមិនដឹងទេ។ ខ្ញុំសន្យថា នេះមិនមែនជាក្ដីសុបិនរបស់ខ្ញុំឡើយ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំចង់ធ្វើវា។ ប៉ុន្ដែមានរឿងរ៉ាវជាច្រើន។ ថ្ងៃនេះយើងមានប្រធានក្លិបដែលល្អបំផុតមួយរូប។ បន្ទាប់ពីនោះអ្វីដែលខ្ញុំគិតថ្ងៃនេះ ប្រហែលជាមិនមែនជាអ្វីដែលខ្ញុំគិតនាថ្ងៃស្អែកទេ។ ហើយបន្ទាប់មកជីវិតនឹងមានការផ្លាស់ប្ដូរ។ អ្នកត្រូវតែដឹងថាតើ អ្នកអាចមានលទ្ធភាពធ្វើរឿងទាំងនោះទេឬទេ”។
“ខ្ញុំមានភាពប្រាកដប្រជានឹងខ្លួនឯង ខ្ញុំដឹងអំពីដែនកំណត់របស់ខ្ញុំ, ខ្ញុំមិនដឹងថាខ្ញុំអាចធ្វើវាបានឬក៏អត់នោះទេ ពេលវេលាននឹងបញ្ជាក់។ លោក Florentino មិនដែលសួរខ្ញុំអំពីរឿងនេះទេ។ ខ្ញុំមិនដែលគិត ថាខ្ញុំមានលក្ខខណ្ឌគ្រប់គ្រាន់ក្លាយជាបេក្ខភាពនោះឡើយ, ខ្ញុំជាសមាជិកកិត្តិយស ប៉ុន្ដែរឿងសំខាន់បំផុតគឺបែបនេះ”៕