ក្លិបហង្សក្រហម Liverpool ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Rodrygo ជាអ្នកមកជំនួសតំណែងរបស់ Mohamed Salah ។
ជាក់ស្តែង កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បានចេញផ្សាយទាក់ទិនទៅនឹងអានាគតរបស់ Salah បន្ទាប់ពីត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមនៅ Saudi Pro League នៅពេលពួកគេព្យាយាមនាំយកកីឡាករសញ្ជាតិអេហ្ស៊ីបចេញពី Liverpool នៅឆ្នាំក្រោយ ។
ហើយយ៉ាងណាមិញ បើតាមការចុះផ្សាយពី Fichajes បានបង្ហាញថា Liverpool ហាក់កំពុងត្រៀមខ្លួនរួចជាស្រេចហើយចំពោះបញ្ហានេះ ដោយបានចាត់ទុក Rodrygo ជាគោលដៅនាំមុខគេ សម្រាប់មកជំនួសតំណែងនេះវិញ ។
គួរឱ្យដឹងថា Rodrygo នៅតែសល់កុងត្រាជាមួយក្លិប R.Madrid រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែបើតាមប្រភពដដែលនេះ បានអះអាងទៀតថា ក្លិបយក្សអេស្ប៉ាញ អាចនឹងពិចារណាបើកផ្លូវឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះចេញ ប្រសិនទទួលបានតម្លៃខ្លួនសមរម្យណាមួយ ៕