កីឡាករ Vinicius Jr និង Dani Carvajal មិនត្រូវបានគេរំពឹងថានឹងអាចវិលត្រលប់មកជួយក្រុមវិញ ក្នុងការប្រកួត La Liga ជាមួយ Atletico Madrid នៅចុងសប្តាហ៍នេះនោះឡើយ ។
ខណៈពេលដែល Vinicius នៅតែបន្តធ្វើការហ្វឹកហាត់ដោយខ្លួនឯងនោះ Carvajal ក៏នឹងត្រូវបន្តធ្វើតេស្តសុខភាពបន្ថែមទៀតផងដែរ នៅថ្ងៃសុក្រនេះ ដើម្បីសម្រេចចុងក្រោយថាពួកគេអាចនឹងវិលមកកាន់ក្រុមវិញដែរបានឬអត់។ នេះបើយោងតាមការចុះផ្សាយពី ‘EFE’ ។
គួរឱ្យដឹងថា Lucas Vazquez បានចូលកាន់តំណែងរបស់ Carvajal នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ស្របពេល Joselu រ៉ាប់រងតំណែងជំនួស Vinicius ក្នុងការប្រកួតថ្មីៗនេះ។
ជម្រាបជូនផងដែរថា គ្រូបង្វឹកលោក Ancelotti ទំនងនឹងមិនប្រថុយដាក់កីឡាករទាំងពីរឱ្យចូលលេងនោះឡើយ ទោះបីជាពួកគេ ហាក់មានភាពល្អប្រសើឡើងវិញពីរបួស នៅមុនជំនួបដ៏ធំ Madrid Derby នេះក៏ដោយ៕