Saturday, June 21, 2025
[the_ad_group id="102"]

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា អតីតយុវជនសាលាបាល់ទាត់ជាតិបាទីដែលបានចាប់ផ្ដើមអាជីពខ្លួននៅទីនោះពីឆ្នាំ២០១៤ ក្នុងឱកាសចេញទៅប្រកបអាជីពនៅលីគទី២របស់ប្រទេសកាតា និងជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទៅប្រកបអាជីពនៅលីគនៃប្រទេសកាតា ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជូនពរ ឲ្យកីឡាករ សៀង ចន្ធា ទទួលបានជោគជ័យ សម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្នុងពេលប្រកបអាជិពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ ។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]