Saturday, June 21, 2025
[the_ad_group id="102"]

Ten Hag សម្លឹងឃើញអតីតកូនក្រុម Ajax ម្នាក់ទៀត នៅទីផ្សារខែមករា

ក្លិប Manchester United បង្ហាញការចាប់អារម្មណ៍ក្នុងការនាំយក អតីតកូនក្រុមរបស់លោក Erik ten Hag នៅ Ajax ដែលបច្ចុប្បន្នជាសមាជិករបស់ Bayern Munich។

យោងតាមប្រភពពី Fichajes បានរាយការណ៍ថា លោក Ten Hag កំពុងសម្លឹងមើលជម្រើសបន្ថែមនៅក្នុងតំបន់ការពារនៅក្នុងទីផ្សារនាខែមករាខាងមុខ។

ខ្សែការពារកណ្ដាល Matthijs de Ligt ស្ថិតនៅក្នុងរ៉ាដារបស់ក្លិបបិសាចក្រហម ប៉ុន្ដែគេមានតម្លៃផ្ទេរ៧០លានផោន ស្របពេលកីឡាករហូឡង់រូបនេះ ហាក់មិនសប្បាយចិត្តចំពោះស្ថានភាពរបស់ខ្លួន នៅក្លិបជើងឯក Bundesliga។

De Ligt ទទួលបានឱកាសលេងត្រឹមតែ១២៦នាទីប៉ុណ្ណោះសម្រាប់ Bayern នារដូវកាលនេះ ដោយ Kim Min-Jae និង Dayot Upamecano ជាជម្រើសចម្បងនៅតំបន់ការពារកណ្ដាលសម្រាប់អ្នកចាត់ការ Thomas Tuchel៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]